Skip to main content

ថ្នាក់សិក្សាសេរ៉ាមិច & សកម្មភាពប្រចាំថ្ងៃ

Ceramics Pottery Classes


Mordock Ceramics, run by Kampong Chhnang's most famous local Cambodian potter Mr. Son Seyhak, is a wonderful place to learn the art of Khmer pottery. About 4500 years older than the Angkor temples, this art form can be learnt for just $20. Stop by on your way to the road 60m, Include Fair Trade Association or spend half a day learning about Khmer pottery designs, carving and glazing.

មរតកសេរ៉ាមិចគ្រប់គ្រងដោយជាងស្មូនខ្មែរក្នុងស្រុកកំពង់ឆ្នាំងគឺលោកសុន​ សីហាក់ គឺជាកន្លែងដ៏អស្ចារ្យមួយដើម្បីរៀនសិល្បៈនៃគ្រឿងស្មូនខ្មែរ។ មានអាយុកាលចំណាស់ជាងប្រាសាទអង្គរវត្តប្រហែល ៤៥០០ ឆ្នាំទម្រង់សិល្បៈនេះអាចរៀនបានត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។ សូមឈប់នៅតាមផ្លូវ ៦០ ម៉ែត្រនៅក្នុងសមាគមហ្វាត្រេតឬចំណាយពេលកន្លះថ្ងៃដើម្បីរៀនអំពីការរចនាគ្រឿងស្មូនខ្មែរឆ្លាក់និងឆ្លាក់។






Ceramics

ការធ្វើកុលាលភាជន៍ គឺត្រូវប្រើដីឥដ្ឋ ហើយដីឥដ្ឋដែលយើងប្រើគឺយកមកពីខេត្តកំពង់ឆ្នាំងនិងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប មិនតែប៉ុណ្ណោះក៏មានការទិញវត្ថុធាតុដើមពីប្រទេសជិតខាង(ប្រទេសថៃ)ដូចជា ទឹកថ្នាំ និងដីឥដ្ឋផងដែរ​ លក្ខណៈខុសគ្នា រវាងវត្ថុធាតុដើមដែលយើងមានស្រាប់និងវត្ថុធាតុដើមដែរយើងទិញមកពីប្រទេសជិតខាង​គឺវត្ថុធាតុដើមក្នុងស្រុកចំណាយទុន តិចតែចំណាយពេលវេលាច្រើនជាង រីឯវត្ថុធាតុដើមក្រៅស្រុក ចំណាយទុនច្រើនតែ ងាយស្រួយក្នុងការផលិត ងាយស្រួលរក​ និងចំណាយពេលតិចបើប្រៀបធៀបរវាងវត្ថុធាតុដើមទាំងពីរគឺមានគុណភាពល្អដូចគ្នា។

ចំពោះដំណើរការក្នុងការផលិតមាន៥ដំណាក់កាលធំៗដូចជា
            -ដំណាក់កាល១
-ការរៀបចំដី  ដំបូងយើងត្រូវយកដីដែលមានស្រាប់ដាក់ត្រាំក្នុងទឹកនិង បំបែកអោយម៉ត់ រ៉ែងយកគ្រួសនិងប្ញសឈើចេញអោយស្អាតនិងត្រូវពិនិត្យមើលថាដីមានលក្ខណៈម៉ត់ល្អឬនៅបើសិនជាល្អហើយយកដីដែលបានធ្វើហើយមកហាលបង្ហាប់ដីអោយមានកំហាប់ស្មើ នឹង​ សណើមល្មមសំរាប់ទុកស្មូន។
            ២)ការស្មូន
            - ជាដំបូងត្រូវយកដីដែលហាលហើយនោះមកប៉ន់បង្ហាប់ដីអោយមានកំហាប់ស្មើសាច់ល្អមិនរឹង​ នឹង មិនជ្រាយពេកហើយធ្វើការបែងចែកជាដុំតូចធំទៅតាមប្រភេទផលិតផល​ដែលយើងចង់ធ្វើ បន្ទាប់មកយកដីដែលបានចែកជាដុំនេះយកមកស្មូន។ ការស្មូនគឺយើងត្រូវប្រើជើងដើម្បីបង្វិលឧបករណ៏ស្មូនរីឯដៃត្រូវប្រើសម្រាប់ទប់ដីដែលកំពុងតែវិល ហើយត្រូវដាក់ទឹកបន្តិចម្តងៗដើម្បីកុំអោយដីស្អិតជាប់នឹងដៃក្រោយធ្វើចេញជារូបរាងហើយយកវាទុកហាលនៅក្នុងម្លប់កុំអោយត្រូវថ្ងៃរយៈពេលមួយយប់ឬ១២ម៉ោងតែកុំអោយស្ងួតពេក ។បន្ទាប់មកយកវាមកស្មូនម្តងទៀតតែម្តងនេះយើងមិនដាក់ទឹកទេគ្រាន់តែយើងកាត់ដីនៅខាងៗនិងសម្អាតនៅក្នុងអោយរាបស្មើរនិងកែរទំហំខ្លះៗនិងធ្វើអោយមានរាងរលោងជាងមុន ហើយយកវាទៅរក្សាទុកក្នុងថង់មួយយប់ទៀតទើបយកមករចនាជាក្បាច់ផ្សេងៗតាមរចនាបថពីបុរាណ។សម្រាប់កុលាលភាជន៍ខ្លះគឺមានភាពលំបាកខ្លាំងហើយចំណាយពេលនិងថវិការច្រើនក្នុងការផលិតទើបតម្រូវអោយយើងត្រូវប្តូរពីស្មូនទៅជាការចាក់ដោយពុម្ពវិញហើយការចាក់ពុម្ពគឺត្រូវលាយដីដែលយើងធ្វើហើយមកលាយជាមួយទឹកអោយរាវល្មមហើយយកមកចាក់ក្នុងពុម្ពទុករយៈពេល១៥នាទីបានយើងបកពុម្ពចេញនិងកាត់ដីខ្លះៗចេញពីរបស់ដែលយើងធ្វើបន្ទាប់មកយកវាដាក់ហាលក្នុងម្លប់បានមួយយប់យកមកស្មូននិងសម្អាតវាអោយស្អាតនិងអោយរលោងបន្ទាប់មកដាក់ក្នុងថង់ទុកមួយឡែក។
៣)ការឆ្លាក់​ និងគូសក្បាច់
បន្ទាប់ពីរក្សាទុកមួយយប់ហើយរបស់ខ្លះត្រូវការឆ្លាក់ជាក្បាច់ហើយបន្ទាប់មកបានយកវាមកបិតដៃ
គូសនិងរចនាជាម៉ូតផ្សេងៗ(សំរាប់កែវ​ ឆ្នាំង​ ថូ​)ចំណែករបស់ខ្លះគឺគ្រាន់តែបិតដៃ​ ក​ ឬត្រចៀកតិចតួចបន្ទាប់មកហាលឲ្យស្ងួត(រយៈពេល៥ថ្ងៃ ទៅ២អាទិត្យ)ទើបយកទៅដុតបន្ត
៤.ការដុត(បែងចែកជា2ដំណាក់កាល)

         -ដំណាក់កាលទី1ការដុតក្នុងឡអុស​
បន្ទាប់ពីហាលស្ងួតល្អហើយយកវាមករៀបចំដាក់ចូលក្នុងឡអុសតាមលំដាប់លំដោយដើម្បីដុត។យើងត្រូវប្រើអុសដើម្បីដុតហើយត្រូវចំណាយពេល១២ម៉ោង និងប្រើកំដៅចាប់ពី៩០០អង្សាដល់១០០០អង្សាដើម្បីអោយឆ្អិនល្អនិងចេញជាពណ៌ធម្មជាតិ។ បន្ទាប់ពីដុតបាន១២ម៉ោងហើយគឺយើងត្រូវទុកអោយត្រជាក់បន្ទាប់មកយកវាមកដុសខាត់អោយស្អាត។
       -ដំណាក់កាលទី2ការដុត​ ទឹកថ្នាំ
មុននឹងចូលដល់ការដុតដំណាក់កាលទី2គឺយើងត្រូវលាយទឹកថ្នាំសំរាប់ជ្រលក់ដើម្បីដុតអោយចេញពណ៌ស្អាត។ការលាយពណ៌ម្តនិងការប្រើប្រាស់ពណ៌គឺយើងប្រើពណ៌ធម្មជាតិនិងម្សៅពណ៌ជាផលិតផលសំរេច។ចំពោះពណ៌ធម្មជាតិយើងយកផេះមកត្រាំទឹករួចយកហើយយកមកលាបពីលើរបស់ដែលដុតរួចពីដំណាក់កាលទី1ចំណែកផលិតផលសំរេចគឺត្រូវយកម្សៅពណ៌មកលាយជាមួយទឹកអោយល្មមហើយលាបពីលើតែម្ដង។
បន្ទាប់លាបពណ៌រួចយើងត្រូវរៀបចូលទៅក្នុងឡហ្គាសតាមលំដាប់លំដោយ
ដុតក្នុងកំដៅ១៥០០អង្សា និងរយៈពេល១២ម៉ោងហើយយកចេញមកសំអាតជាការស្រេច។
ក្បាច់ដែលយកមកប្រើគឺយកតាមលំនាំរចនាបថចាស់ៗ​ដែលបានស្រាវជ្រាវពីឯកសារនានាហើយក្បាច់ដែលពេញនិយមជាងគេគឺ​ ក្បាច់ដំរី ក្បាច់ផ្កាចន្ទ-ល-។ដោយសារតែក្បាច់ដំរីមានការគាំទ្រច្រើនទើបត្រូវប្រើក្បាច់នេះដើម្បីផលិតអោយបានច្រើនជាងគេដូចជា ចាន​ កែវ ថូ​ ជាដើម។ខេត្តដែលមានការផលិត​ច្រើនជាងគេគឺ ខេត្ត​កំពងឆ្នាំង និង សៀមរាប។ ប្រជាជនកម្ពុជាច្រើនតែប្រើប្រាស់សំភារៈក្នុងផ្ទះដូចជា ចាន កែវ ថូ ឆ្នាំង មិនតែប៉ុណ្ណោះថែមទាំងប្រើជាវត្ថុតាំងជាគ្រឿងលំអរ និងតុបតែងនៅក្នងផ្ទះ ហាង និងសណ្ឋាគារជាដើម ។  ដែលវាក៏អាចបញ្ជាក់និងបង្ហាញពី ប្រពៃណី ជីវភាពរស់នៅប្រចាំ​ និង​ ទំនៀមទំលាប់របស់ជាតិ សាសនា អារ្យធម៌ និងមានអត្ថន័យបង្ហាញពីវប្បធម៌រស់នៅប្រចាំថ្ងៃរបស់ជនជាតិយើង។





Comments

Popular posts from this blog

មរតកកុលាភាជន៍ខ្មែរបន្ថែមនូវគុណតម្លៃដល់ការរៀបចំរបស់អស់លោកអ្នកគ្រប់បែបបទទៅតាមសហសម័យ។ Ceramic Consultant: +855 92 62 79 93 +855 98 80 79 49

khmer wine jar 12th century

Khmer glazed storage jar, Cambodia. Made in  Cambodia , 12th century. This incised and glazed storage jar was made in Cambodia during the 12th century and probably once held wine. In a temple relief of that era at Banteay Chmar in northern Cambodia, people are shown drinking from a similar jar through straws, while in an adjacent panel drunken dancers cavort. Khmer potters began producing dark-glazed wares like this in the 11th century, but the finest were not made until the mid 12th century, contemporary with the building of Angkor Wat. The Khmer potters at Angkor produced distinctive vessels for their own use, often inspired by Indian forms and with a limited range of glazes disseminated from China. These included both architectural and utilitarian wares, such as this storage jar. However, the Khmers came to prefer Chinese trade ceramics for general household use and by the 13th century their glazed ceramics industry was in decline. Christina Sumner, curatorial research...

MORDOCK CERAMICS

📢សួរស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីផលិតលដែលមាននៅក្នុងសិប្បកម្មសៀមរាបមរតកកុលាភាជន៍យើងខ្ញុំគឺមានប្រភេទ: -ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ភោជនីដ្ឋាន សណ្ឋាគារ -ផលិតផលសំរាប់ដេគ័រផ្ទះ ហាង សណ្ឋាគារ -ផលិតផលជាប្រអប់សំរាប់ដាក់ប្រេងឬទឹកក្រអូបផ្សេងៗ -ផលិតផលជាប្រភេទវត្ថុអនុស្សាវរីយ៍ជាដើម។ 📣លក្ខណះពិសេសរបស់វាគឺ: - ងាយស្រួលសំអាត - មានភាពរឹងមំាប្រើប្រាស់បានយូរអង្វែង(មិនសឹកឆ្កូត) - មានសុវត្តិភាពដោយមិនប្រើប្រាស់សារធាតុគីមី -វត្ថុធាតុដើមផ្សំឡើងពីធម្មជាតិនៅក្នុងប្រទេសយើង -មានពណ៌ស្រស់ស្អាតលក្ខណះធម្មជាតិ -មិនហើរពណ៌(ពណ៌ជាប់យូរអង្វែងបែបធម្មជាតិ) -ធានាទាំងគុណភាពនិងតម្លៃ។ 🔊ហើយសៀមរាបមរតកកុលាភាជន៍យើងខ្ញុំក៏មានទទួលធ្វើវត្ថុអនុស្សាវរីយ៍ជាកុលាភាជន៍នៃក្បាច់បុរាណខ្មែរ គ្រប់មុខ គ្រប់ប្រភេទ តាមតម្រូវការរបស់អ្នក។  📞: +855 969698836 ☎ : seyhonson36@gmail.com ...